អីយ៉ា !​ James Jirayu ទៅធ្វើអ្វីនៅសឹង្ហបុរី ? រឿង KrongKam បានឈរឈ្មោះប្រកួតរង្វាន់នៅកម្មវិធី Asia TV Forum & Market 2019 និង កម្មវិធី AAA

លោក James Jirayu បានធ្វើដំណើរទៅចូលរួមកម្មវិធី Asia TV Forum & Market 2019 នៅប្រទេសសិង្ហបុរី ។ គួរបញ្ជាក់ផងដែរថារឿង KrongKam របស់លោកបានឈរឈ្មោះប្រកួតក្នុងកម្មវិធី The Asian Academy Creative Awards (AAA) រហូតទៅដល់៦រង្វាន់ឯណោះ ហើយលោក James Jirayu ផ្ទាល់ក៏បានឈរឈ្មោះជាតារាសម្តែងប្រុសល្អបំផុតប្រចាំឆ្នាំ២០១៩ផងដែរ ។

កាលពីម្សិលមិញគ្រាន់តែលោកចុះដល់ទឹកដីសឹង្ហបុរីភ្លាម ហ្វេនៗនាំគ្នាទទួលស្វាគមន៏លោកយ៉ាងកក់ក្តៅតែម្តង និយាយបានថាប្រជាប្រិយភាពលោក James Jirayu ក៏មិនធម្មតាដែរនៅសឹង្ហបុរីនេះ ។ ហ្វេនៗសង្ឃឹមថា អនាគតទៅខ្សែភាពយន្តភាគថៃនឹងអាចទៅឈរឈ្នោះប្រកួតជាមួយប្រទេសដទៃទៀតជារឿយៗ ៕

អត្ថបទដោយ ៖ Sunstar
រូបភាព ៖ @Jirayuhome , @thudarat7074