Sweet ណាស់! គ្រាន់តែរៀបការហើយភ្លាម សួស វីហ្សា ដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំភ្លែត!(មានរូបភាព)

132

ជាការពិតណាស់ក្រោយពេលដែលអ្នកនាង សួស វីហ្សា រៀបការហើយ អ្នកនាងនិងស្វាមី បានត្រៀមលុយជាច្រើនដើម្បីចំណាយទៅលើការធ្វើដំណើរកំសាន្តក្រេបទឹកឃ្មុំ មិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ គ្រប់គ្នាបានឃើញអ្នកនាង និងស្វាមី បានដឹងដៃគ្នាទៅកំសាន្តនៅឯទឹកដីកោះឋានសួគ៍ ហើយបានថតរូបបែបផ្អែមល្ហែមជាមួយនិងគ្នា មើលទៅពិតជារ៉ូមែនទិច និងមានក្ដីសុខខ្លាំងណាស់។

តាមរយៈរូបភាពនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ លួចច្រណែននិងសុភមង្គលដែលអ្នកនាងនិងស្វាមីកំពុងតែមានក្រោយពេលរៀបការរួច៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...