ច្រណែនណាស់! ថ្ងៃខួបស្នេហាគម្រប់៧ឆ្នាំ Weir ធ្វើឲ្យ Bella រំភើបចិត្តមិនស្ទើរនោះទេ!(មានវីដេអូ)

ពិតណាស់បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃល្បីឈ្មោះលោក Weir​ ​Sukollawat​ ​និងកញ្ញា Bella Ranee មានទំនាក់ទំនងស្នេហាជាមួយគ្នាបាន៧ឆ្នាំហើយ។

ក្នុងនោះផងដែរ នៅថ្ងៃខួបស្នេហាគម្រប់៧ឆ្នាំនេះ Weir បានធ្វើឲ្យ Bella និងហ្វេនជាច្រើនរំភើបជំនួស ដោយលោកបានប្រមូលយករូបថតជាច្រើនដែលអ្នកទាំងពីរធ្លាប់ថតក្នុងដំណើរកំសាន្តជាមួយគ្នា មកបិទនៅលើផ្ទាំងស៊ុតមួយយ៉ាងធំ រួមជាមួយបាច់ផ្ការដ៏ស្រស់ស្អាតមួយថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មិនថា Bella ដែលជាគូស្នេហ៍នោះទេដែលរំភើបចិត្ត សូម្បីតែហ្វេនជាច្រើនរបស់អ្នកទាំងពីរក៏លួចច្រណែនយ៉ាងខ្លាំងផងដែរ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by weir19 (@weir19) on

អត្ថបទដោយ៖ស៊ីវលី