អបអរសាទរ ! ទីបំផុត​ CL បានចេញបទថ្មីហើយក្រោយរង់ចាំអស់ជាង៣ឆ្នាំឆ្លងកាត់ឧបសគ្គរាប់មិនអស់ Queen Is Back

កាលពីថ្ងៃ៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ CL ទើបតែចេញបទថ្មីពីរបទគឺ + DONE161201+ និង + REWIND170205+ តាមរយៈ Youtube Channel របស់នាងផ្ទាល់ ។

គួរបញ្ជាក់ផងដែរថា “In The Name Of Love 1″ ជា project ដែល CL បានធ្វើជាង៣ឆ្នាំមកហើយប៉ុន្តែមិនដែលបានចេញបទចម្រៀងទាំងនោះទាល់តែសោះព្រោះមានបញ្ហាមករារាំងរហូត ។ អ្វីដែលពិសេសអំពី projectមួយនេះគឺ រាល់ថ្ងៃខែឆ្នាំដែលបានដាក់ជាចំណងជើងបទចម្រៀង គឺជាថ្ងៃដែល CL បានបញ្ចប់តែងបទនីមួយៗ មានន័យថាថ្ងៃខែឆ្នាំប្រៀបដូចជាកំណត់ហេតុអញ្ចឹង ។

ហ្វេនៗអាចតាមដានបទថ្មីរបស់នាងតាមរយៈ CL Official Channel


អត្ថបទដោយ ៖ Sunstar

Loading...