ដាច់ផ្ញារ! Nadech ថតរូបដាក់ទស្សនាវដ្ដីលើកនេះនរណាឃើញក៏ភ្ញាក់ផ្អើលដែរ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Nadech​ ​Kugimiyas ដែលទទួលបានការគាំទ្រខ្លាំង និងតែងតែលេចមុខនៅក្នុងទំព័រទស្សនាវដ្តីផ្សេងៗថែមទៀតផង។

ជាក់ស្ដែងថ្មីៗនេះ លោកបានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលជារូបភាពលោកថតសំរាប់ដាក់ទស្សនាវដ្តី ក្នុងនោះលោកបានតុបតែងខ្លួនយ៉ាងប្លែក ជាមួយនិងស្ទាយ៍រៀបចំខ្លួនមើលទៅដូចជាមនុស្សភេទទីបីអញ្ចឹង ពិតជាប្លែកភ្នែកខ្លាំងណាស់​ មិនដែលឃើញពីមុននោះទេ។

តាមរយៈរូបភាពទាំងអស់នោះផងដែរ បានធ្វើឲ្យហ្វេនៗរបស់តារាប្រុសរូបនេះភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះស្ទាយ៍តុបតែងខ្លួននោះពិតជាប្លែក និងមិនដែលឃើញពីមុននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី