ចាប់អារម្មណ៍ទៀតហើយ! Chompoo លេងមួយឈុតថ្មីនេះពិតជាប្លែកភ្នែកស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង Chompoo​ ​Araya ដែលតែងតែធ្វើឲ្យមហាជននិងអ្នកគាំទ្រគ្រប់គ្នាចាប់អារម្មណ៍ រាល់ការតុបតែងខ្លួនទៅចូលរួមកម្មវិធីផ្សេងៗរបស់នាង។

ជាក់ស្ដែងថ្មីៗនេះ អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាចាប់អារម្មណ៍ថ្មីម្ដងទៀត ជាមួយនិងឈុត​រ៉ូបចោម​ពុង​​ពណ៌​ផ្កាឈូក​ ​លេង​ស្ទីល​ជាមួយ​រោមសត្វ​ មើលទៅពិតជាប្លែកភ្នែកនិងស្រស់ឆើតឆាយខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មិនអ្នកគាំទ្រឬក៏អ្នកនិយមលេងបណ្ដាញសង្គមនោះទេ គឺសុទ្ធតែលាន់មាត់សរសើរ ដល់តារាស្រីរូបនេះ ពិតជាពូកែរកម៉ូតសម្លៀកបំពាក់មែន មើលទៅស្រស់ស្អាតនិងប្លែកគ្រប់កម្មវិធីតែម្ដង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី