ប្រិយមិត្ដប្រហែលជាបានជ្រាបរួចមកហើយថា តារាសម្ដែងប្រុសហុងកុងជើងចាស់រូបសង្ហារ Raymond Lam នឹងត្រៀមរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តស្រី Carina Zhang របស់លោកនូវក្នុងខែ ធ្នូ នេះហើយ ដោយរូបលោកបានសុំមិត្តស្រីរបស់លោករៀបការយ៉ាងរ៉ូមែនទិចអមជាមួយចិញ្ចៀនពេជ្រ កាលពីថ្មីៗ កន្លងទៅនេះ។ មិនតែប៉ុណ្ណោះ លោក និងមិត្តស្រី បានចុះអត្តាស៊ីវិលរួចរាល់ទៅហើយ រង់ចាំតែថ្ងៃមង្គលមកដល់ប៉ុណ្ណោះ។
យ៉ាងណាមិញ កាលពីថ្មីៗ នេះ លោកក៏បានបង្ហោះរូបជាមួយអនាគតភរិយារបស់លោកជាលើដំបូងក្នុងបណ្ដាញសង្គម Weibo ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ងាក់ផ្អើល ពីព្រោះចាប់តាំងពីទាក់ទងគ្នាមកតារាប្រុសរូបនេះ មិនដែលបង្ហោះរូបរបស់អនាគតភរិយាលោកឡើយ ដោយហេតុផលចង់រក្សាទំនាក់ទំនងបែបសាមញ្ញៗ ។
ក្នុងរូបភាពនោះ លោក Raymond Lam ចង់បង្ហាញពីភាពខុសគ្នានៅពេលដែលលោកមិនទាន់ជួបនឹងអនាគតភរិយា ពោលឆ្នាំ ២០១៧ លោកនៅលីវ ខណះ ២០១៩ លោកបានរកឃើញនូវដៃគូជីវិត៕
អត្ថបទដោយ៖ ស្រីពេជ្រ