អភ័ព្វណាស់! មានគម្រោងសុំមិត្តស្រីរៀបការទៅហើយ តែអកុសលលោក Godfrey Gao ទទួលមរណៈភាពមុនបាត់

ការស្លាប់របស់លោក Godfrey Gao នៅតែជាស្រមោលខ្មៅ សម្រាប់ក្រុមគ្រួសារ មិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្ររបស់លោកផងដែរ។ មិនតែប៉ុណ្ណោះ អ្នកដែលមហាជនកំពុងមានការព្រួយបារម្ភនោះគឺមិត្តស្រីរបស់លោក Bella Su ផ្ទាល់តែម្ដង ពីព្រោះថាអ្នកទាំងពីរបានសេពគប់គ្នាជាយូរណាស់ដែរមកហើយ ដែលអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសោកសង្រេគនោះគឺ តារាប្រុសរូបសង្ហារកូនកាត់នេះ បានកំពុងរៀបចំ សុំមិត្តស្រីរបស់លោក Bella Su រៀបការទៅហើយ នេះបើយោងតាមសម្ដីរបស់ DJ Darren Jiang ដែលជាមិត្តជិតស្និទ្ធរបសលោក។

លោកបានរៀបចំគម្រោងសុំមិត្តស្រីរបស់លោករៀបការនៅពេលដែលញ៉ាំអាហារជួបជុំជាមួយគ្រួសារនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្ដែព្រហ្មលិខិតពិតជាគ្មានប្រណីបែរជាឆក់យកជីវិតរូបលោក នៅថ្ងៃទី ២៧ ខែ វិចិ្ឆកា ឆ្នាំ ២០១៩៕

អត្ថបទដោយ៖ ស្រីពេជ្រ