ផ្អែមល្ហែមណាស់! ថ្ងៃកំណើត Aum គូស្នេហ៍នាងលោក Pok ជូននំខេកនិងច្រៀងចម្រៀងសម្រាប់នាងទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីពេលថ្មីៗនេះតារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Aum Patcharapa បានរៀបចំកម្មវិធីខួបកំណើតឈានចូលអាយុ៤១ឆ្នាំរបស់ខ្លួនពោរពេញដោយភាពសប្បាយរីករាយខ្លាំងណាស់។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង នៅថ្ងៃកំណើតឆ្នាំនេះ គេឃើញវត្តមានគូស្នេហ៍នាងគឺលោក Pok បានបង្ហាញខ្លួនមក Surprise នំខួបកំណើតនាងយ៉ាងធំ និងបានច្រៀងចម្រៀងមួយបទសម្រាប់នាងយ៉ាងពិរោះថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មិនថា Aum ដែលជាសាមុីខ្លួនផ្ទាល់នោះទេ សូម្បីតែអ្នកគាំទ្រក៏រំភើបចិត្តខ្លាំងជំនួសនាងដែរ ព្រោះបានគូស្នេហ៍យកចិត្តទុកដាក់និងបង្ហាញភាពផ្អែមល្ហែមខ្លាំងបែបនេះ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by Parit Siripatthananond (@parit_bright) on

អត្ថបទដោយ៖ស៊ីវលី