Header 1100×240

ស្វីតពេកហើយ! ខេមរៈ សិរីមន្ត លេងឱបថើបភរិយានៅទីសាធារណៈអញ្ចឹងហ្មង!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារកាន់តែមានសុភមង្គលខ្លាំងឡើងៗ មិនត្រឹមតែប៉ុនណោះលោកតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយនិងភរិយាធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែនទៀតផង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ លោកកាន់តែធ្វើឲ្យមហាជនជាច្រើនច្រណែនខ្លាំងទៀតហើយ នៅពេលដែលគ្រប់គ្នាបានឃើញលោកបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនិងភរិយា ក្នុងការរៀបចំតុបតែងខ្លួន យ៉ាងស្រស់ស្អាតទាំងពីរនាក់ អមដោយកាយវិការ ឱបគ្នាយ៉ាងជិតស្និទ្ធ នៅទីសាធារណៈ មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្របាននាំគ្នាសរសើរពីរូបសម្រស់របស់លោក ខេមរៈ សិរីមន្ត និងភរិយា មើលពិតជាស្រស់ស្អាតនិងសក្កិសមគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី