មុខគួរឲ្យស្រលាញ់ខ្លាំងណាស់! ទីបំផុតតារាស្រី និរ័ត្ន សម្រាលកូនដំបូងរបស់ខ្លួនហើយ!

ពិតណាស់ក្រោយពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង និរ័ត្ន រៀបការកសាងគ្រួសារនៅប្រទេសអូស្ដ្រាលីមក គេសង្កេតឃើញជីវិតគ្រួសារអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ។

ជាក់ស្ដែងក្រោយពេលសំងំសុខមួយរយៈធំស្រាប់តែពេលនេះអ្នកនាងបានធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត ក្រោយពេលទទួលដំណឹងថាអ្នកនាងទើបតែសម្រាលបានកូនប្រុសម្នាក់មានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់តារាស្រីរូបនេះ និងជូនពរឲ្យនាងនិងកូនមានសុខភាពល្អថែមទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី

Loading...