បែកធ្លាយហើយ! ការពិតតាំងពីក្មេងមកដល់ឥលូវ James Ma ក៏ធ្លាប់មានសង្សារដែរ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃប្រុសរូបសង្ហាលោក James Ma ចូលប្រឡូកក្នុងវិស័យសិល្បៈមក ពុំដែលលេចលឺព័ត៌មានទាក់ទងនឹងរឿងស្នេហារបស់លោកម្ដងណាឡើយ ធ្វើហេតុធ្វើឲ្យហ្វេនៗជាច្រើនបារម្ភខ្លាចលោកក្លាយជាមនុស្សឯកា ព្រោះធ្លាប់នៅម្នាក់ឯងបែបនេះយូរពេក។

តែយ៉ាងណាមិញ ថ្មីៗនេះ James Ma បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល​ ក្រោយពេលដែលលោកបានបង្ហើបរឿងមួយនៅក្នុងវីដេអូ VLOG តារាសម្តែងស្រី Margie Rasri ដោយក្នុងនោះលោកបានបង្ហើបថា ចាប់តាំងពីក្មេងមកដល់សព្វថ្ងៃនេះលោក ធ្លាប់មានសង្សារតែម្ដងគត់ គឺពេលលោកនៅក្មេង ហើយពេលនេះលោកគ្មាននរណានោះទេ។

ក្រោយពេលលឺបែបនេះ មិនថាហ្វេនៗទេដែលភ្ញាក់ផ្អើល សូម្បីតែមហាជនគ្រប់គ្នាក៏មិននឹកស្មានដែលថា មនុស្សសង្ហាដូចជា James Ma បែរជាធ្លាប់មានសង្សារតែម្ដងបែបនេះទៅវិញ៕

អត្ថបទដោយ៖ស៊ីវលី

Loading...