អាណិតណាស់! កូនស្រី Por សរសេរពាក្យបែបនេះ ដាក់មុខរូបថតថ្ងៃបុណ្យឪពុកធ្វើឲ្យមហាជនក្ដុកក្ដួល!

ជាការពិតណាស់ទោះបីជាអតីតតារាសម្ដែងថៃប្រុសលោក Por បានឃ្លាតចាកឆ្ងាយអស់រយៈពេលជិត៤ឆ្នាំហើយក៏ដោយ តែភរិយានិងកូនស្រីដែលជាតំណក់ឈាមតែមួយគត់របស់លោក នៅតែនឹករលឹកនិងអាឡោះអាល័យដល់រូបលោកខ្លាំងដដែល។

ជាក់ស្ដែងកាលពីថ្ងៃបុណ្យឪពុកប្រចាំប្រទេសថៃ កន្លងទៅថ្មីៗនេះ កូនស្រីលោក បានធ្វើឲ្យមហាជនជាច្រើនក្ដុកក្ដួលចិត្ត នៅពេលឃើញនាង បានសរសេរពាក្យថា «ខ្ញុំស្រលាញ់លោកប៉ា របស់ខ្ញុំខ្លាំងណាស់» នៅលើរូបថតលោក បង្ហាញឲ្យមហាជនគ្រប់គ្នាបានឃើញ សឹងតែទប់ទឹកភ្នែកមិនជាប់ទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រគ្រប់គ្នា កាន់តែកើតចិតុ្តអាណិតកូនស្រីអតីតតារាសម្ដែងប្រុសរូបនេះ ព្រោះនាងនៅតែនឹករលឹកពីលោកទោះបីជាលោកបានចាកឆ្ងាយពីលោកនេះយូរយ៉ាងណាក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី