Cute ខ្លាំង ! The Toys យកភួយមករុំខណៈពេលកំពុងសម្តែង ព្រោះអាកាសធាតុធ្លាក់ដល់៩អង្សារសេ (មានវិឌីអូ)

The Toys បានធ្វើដំណើរទៅសម្តែងនៅឯខេត្ត Petchabun ក្នុងកម្មវិធី Overcoat Music Festival ហើយអាកាសធាតុក្នុងថ្ងៃនោះធ្លាក់ទៅដល់៩អង្សារសេឯណោះ !

ពេលចាប់ផ្តើមកម្មវិធីលោកបាននិយាយលេងសើចថា លោកមានអារម្មណ៍ដូចជានៅក្នុងទូរទឹកកក ហើយលោកបានបន្ថែមទៀតថា លោកមិនដែលចូលរួមសម្តែងក្នុងកម្មវិធីណាដែលរងារម្លឹងៗនោះទេ តែទោះជាត្រជាក់ប៉ុនណាជីវិតត្រូវតែតស៊ូបន្តទៅមុខទៀត។

ក្នុងកំឡុងពេលសម្តែងលោកបានយកភួយមករុំ មើលទៅគួរឱ្យស្រឡាញ់ !  (មានវិឌីអូ) ៕

 

អត្ថបទដោយ ៖ Sunstar