មិនសរសើរមិនបាន! ទើបតែមានវ័យ២៦ឆ្នាំសោះ Yaya មានទ្រព្យសម្បត្តិជាប់ខ្លួនច្រើនដម្លឹង!

ជាការពិតណាស់បើនិយាយពីតារាសម្ដែងថៃ គ្មាននរណាម្នាក់ដែលមិនស្គាល់តារាស្រីជួរមុខកញ្ញា Yaya Urassaya​s នោះទេ ដែលនាងតែងតែបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តភាគល្បីៗជាច្រើន។

ដោយឡែកបើគិតមកទល់នឹងបច្ចុប្បន្ននេះ Yaya បានចូលប្រឡូកក្នុងវិស័យសិល្បៈនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះអ្វីដែលធ្វើឲ្យអ្នកគាំទ្រនិងមហាជនជាច្រើនភ្ញាក់ផ្អើល គឺបច្ចុប្បន្ននេះ Yaya មានទ្រព្យសម្បត្តិប្រមាណជា ៣លានដុល្លារ បើគិតត្រឹមឆ្នាំ២០១៩នេះ នេះបើយោងតាមបណ្ដាញសង្គមថៃមួយបានចុះផ្សាយ។

ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន ពិតជាសរសើរដល់តារាស្រីរូបនេះខ្លាំងណាស់ ព្រោះឆ្នាំនេះនាងទើបតែមានវ័យ២៦ឆ្នាំប៉ុនណោះ តែនាងមានទ្រព្យសម្បត្តិនៅក្នុងខ្លួនច្រើនកប់ពពកបែបនេះទៅហើយ៕

អត្ថបទដោយ៖ស៊ីវលី