អស់ទាស់! Sririta​ ជប់លៀងលាភាពនៅលីវរបស់ខ្លួនអធិកអធមខ្លាំងណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បន្ទាប់ពីគូស្នេហ៍លត់ជង្គង់សុំរៀបការរួចមក តារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta Senjen បានប្រកាសថ្ងៃរៀបការរបស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ខាងមុខនេះ។

ក្នុងនោះផងដែរ ថ្ងៃមង្គលការកាន់តែខិតជិតមកដល់ តារាស្រីរូបនេះ បានរៀបចំកម្មវិធីលាភាពនៅលីវរបស់ខ្លួនយ៉ាងអធិកអធម ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះនៅក្នុងកម្មវិធីនោះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងមិត្តភក្ដិជាច្រើនបាននាំគ្នាស្លៀកពាក់ឈុតដូចគ្នា ប្លែកៗជាច្រើនមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។

ពិតណាស់តាមរយៈរូបភាពនៅក្នុងកម្មវិធីនេះផងដែរ មហាជនជាច្រើនបាននាំគ្នាសសើរ និងស្ញប់ស្ញែងពីការតុបតែងខ្លួនរបស់តារាស្រីរូបនេះនិងមិត្តភក្ដិ មើលទៅពិតជាកប់សេ៊រីខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី