មើលហើយ​ស្រក់ទឹកភ្នែក​ជំនួស​!! គ្រាន់តែនាយ​ចឺម​មក​ដល់ផ្ទះភ្លាមៗក្រុម​គ្រួសារ​នាំទ្រហោរយំគ្រប់ៗគ្នា​

ក្រោយ​កើតរឿង​រ៉ាវ​ ដែលនឹកស្មានមិនដល់​ នាយចឺម​ តារាចម្រៀង​ដ៏ល្បីឈ្មោះ​របស់​ផលិតកម្ម​សាន់ដេ នៅតែ​ទទួលបាន​ការតាម​ដានព័ត៌មាន​រាប់លាន​នាក់ ពីសំណាក់មហាជនដដែល បើទោះបីជាកន្លងទៅច្រើនថ្ងៃក៏ដោយ។

បន្ទាប់ពីកើតហេតុ​ នាយ​ចឺម​បានធ្វើដំណើរទៅកាន់​ស្រុកកំណើត​ ដើម្បី​ជួប​ជាមួយគ្រួសារ​ និង​​សាច់ញ្ញាត្តិ​​ គ្រាន់តែនាយចឺមចុះពីលើរថយន្តភ្លាមឪពុកម្តាយយាយ និងបងប្អូននាំគ្នាស្រែកយំពេញផ្ទះ ជាមួយនឹងការអាណិតអាសូរយ៉ាងខ្លាំង ព្រោះថា តាំងពីកើតមកនាយចឺម មិនត្រូវបានវាយទាត់ធាក់ពីសំណាក់គ្រួសារទេ ដូច្នេះរឿងមួយនេះធ្វើឲ្យពួកគេទប់ទឹកភ្នែកមិនបានទេ។

ក្រុមគ្រួសារនាយចឺម​បាននិយាយថា នាយចឺមមិនដែលទៅគប់អ្នកណាដូចគេនិយាយទេ ហើយពួកគេក៏បានថា រកភស្តុតាងមកថា កន្លងមនាយចឺម ដែលបានទៅធ្វើបាប ឬគប់ដុំថ្មអ្នកណាម្តងអត់។ ព្រោះថា ពេលរឿងហេតុនេះកើតឡើងមានគេនិយាយថា អាចជាកម្មពាររបស់នាយចឺម តែក្រុម​គ្រួសារ​នាយចឺម​អះអាង​ថា នាយ​មិនដែលមានរឿង​រ៉ាវជាមួយនរណានោះទេ៕