ស្វីតពេក​ហើយ ! គូរស្នេហ៍បរទេស​របស់ចោមច័ន្ទ​ ស្រឡាញ់គ្នាពេក​ដល់ថ្នាក់​ចោច័ន្ទ​ឲ្យដករោមជើង​ឲ្យខ្លួន​ទៀត​

ពិត​ជាស្រឡាញ់គ្នាខ្លាំង​មែនទែន​ អ្នក​នាង​ ចោម​ ច័ន្ទ​ ដែល​ល្បីល្បាញក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្នុងការលក់ទំនិញ​មាន​មាសប្រាក់ជាដើម និង​បាន​បង្ហាញ​ដល់សាធារណជន​ពីថវិការ​របស់ខ្លួន​ដ៏ច្រើនលើសលប់​ ជាពិសេស​ទៅ​ទៀត​អ្នក​នាង​បាន​បង្ហាញ​ភាព​ស៊ិច​ស៊ី​ចាយរាង​តាម​បណ្តាញ​សង្គម​ប្លែងភ្នែកតែម្តង​។

ប្លែកពីនេះទៅទៀត​ចោមច័ន្ទ ក៏បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងជីវិតស្នេហាដ៏ស្អិតរមួតរបស់នាង រវាងនឹងបុរសជនជាតិអ៊ឺរ៉ុបដ៏សង្ហាមួយរូប។ ថ្មីៗនេះស្រាប់តែបានលេចចេញវីដេអូមួយ ដែលបង្ហាញពីក្ដីស្រលាញ់ស្មោះស្ម័គ្ររបស់នាង និងគូស្នេហ៍ ដោយបុរសរូបនោះដល់ថ្នាក់ហ៊ាន ដករោមជើងឲ្យនាងយ៉ាងលំបាក នៅលើគ្រែ។

បើតាម​រូបភាព​ ដែលបានបង្ហាញនេះ​មើលទៅ​កាន់តែរ៉ូមែនទិច ដោយសារតែអមមកជាមួយបទចម្រៀង «ទំហំស្នេហ៍» មើលទៅពិតជាកាន់តែផ្អែមល្ហែម ធ្វើឲ្យមហាជនមួយចំនួន ឃើញហើយលួចច្រណែន៕