ស្អាតហើយប៉ិនប្រសប់ទៀត! Angelababy បង្ហើបប្រាប់ថានាងចេះរកចំណូលតាំងតែពីអាយុ…

មនុស្សមានភ័ព្វព្រេងសំណាងមិនដូចគ្នា អ្នកខ្លះកើតមកក្នុងគ្រួសារដែលស្ដុកស្ដមមិនខ្វល់រឿងលុយកាក់ រីឯអ្នកខ្លះក៏ត្រូវរៀនរស់ដោយពឹងផ្អែកលើខ្លួនឯងដើម្បីចិញ្ចឹមជីវិត។ ជាក់ស្ដែង តារាសម្ដែងស្រីលំដាប់ និងកំពុងមានប្រជាប្រិយភាពក្នុងប្រទេសចិន Angelababy ក៏មិនខុសពីអ្នកដទៃដែរ ថ្វីបើមិនមែនកើតក្នុងគ្រួសារដែលក្រខ្សត់លំបាក ក៏ប៉ុន្ដែ Angelababy ប្ដេជ្ងាចិត្តត្រូវរៀនរស់ដោយរឹងមាំខ្លួនឯង។

កាលពីពេលថ្មីៗ កន្លងទៅនេះ តារាស្រីរូបនេះ បានចូលរួមក្នុងកម្មវិធីមួយឈ្មោះថា “FOURTRY” ដែលមានការចូលរួមពីសំណាក់តារាល្បីៗ របស់ប្រទេសចិនជាច្រើនទៀតដូចជា Kris Wu, Wei Da Xun ជាដើម។

ក្នុងឱកាសនោះ នាងក៏ចែករំលែកពីបទពិសោធ និងការងារដំបូងរបស់នាងទៅកាន់អ្នកចូលរួមដ៏ទៃទៀតថា “នាងបានមករស់នៅហុងកុងពេលដែលនាងមានអាយុ ១៣ ឆ្នាំ ហើយចាប់ផ្ដើមចេញរកលុយ និងរស់នៅដោយឯករាជ្យខ្លួនឯងនៅពេលដែលមានអាយុ ១៥ ឆ្នាំ ដោយសារសម្រស់ដ៏ស្រស់ស្អាត និងកំពស់ខ្ពស់របស់នាង អាចធ្វើឲ្យនាងរកបាន ៧៧ ដុល្លារនៅពេលធ្វើជាម៉ូឌែលថតឲ្យទស្សនាវដ្ដីម្ដងៗ។ ក្រោយមកក៏ធ្វើជាអ្នកនិយាយក្នុងកម្មវិធីមួយនៅហុងកុងដែលអាចរកចំំណូលទៀងទាត់ប្រហែល ៥៧៥ ដុល្លារ/ខែ ក្នុងរយៈពេល ២ ឆ្នាំ។

ក្រោយពីលឺនាងតារាស្រីរូបស្រស់ Angelababy និយាយបែបនេះ ធ្វើឲ្យតារាកិត្ដិយសផ្សេងទៀតដែលចូលរួម ភ្ងាក់ផ្អើល និងមានការកោតសរសើរនាងមិនដាច់ពីមាត់តែម្ដងពីភាពតស៊ូរបស់នាងមិនយកលុយឳពុកម្ដាយចាយវាយ៕

ប្រភព៖ jiejie38

អត្ថបទដោយ៖ ស្រីពេជ្រ