រន្ធត់ណាស់! ព្រឹកមិញនេះ DJ ម្នាក់ត្រូវគេបាញ់សម្លាប់ស្រស់ៗតែម្ដង!(មានរូបភាព)

កាលពីវេលាម៉ោង៤:៣០នាទី ទាបភ្លឺ​ថ្ងៃ​ទី​០៩ ខែមករា ​ឆ្នាំ​២០២០នេះ មានករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ នៅក្នុងភោជនីយដ្ឋាន ហេបភីណេសស៊ុប និងខារ៉ាអូខេគ្រួសារ ដែលមានទីតាំងស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦៣​ សង្កាត់​បឹង​រាំង​ ​ខណ្ឌ​ដូនពេញ​ក្រុង​ភ្នំពេញ។

ក្នុងនោះផងដែរ តាមប្រភព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលត្រូវបានគេស្គាល់ថាជា DJ ក្នុងក្លឹបមួយកន្លែងមានឈ្មោះថា មិនា បានជិះរថយន្តមកញាំស៊ុបជាមួយនិងជនដៃដល់ ក្រោយមកជនរងគ្រោះក៏មកអង្គុយចាំនៅតុអាហារមុន បន្ទាប់ពីជនដៃដល់ចតរថយន្តរួច ក៏ដើរសំដៅមកជនរងគ្រោះ រួចក៏ទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះមួយគ្រាប់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅលើកៅអីនោះតែម្ដង។ ហើយក្រោយជនដៃដល់ក៏បើករថយន្តកេចខ្លួនបាត់ ដោយមានបុរសពីរនាក់ចាំងទទួលទៀតផង។

យ៉ាងណាមិញចំពោះហេតុការណ៍ឃាតកម្មដ៏សាហាវនេះ ពុំទាន់មាននរណាម្នាក់ដឹងច្បាស់ថាជាគំនុំឬយ៉ាងណានោះទេ ហើយពេលនេះសមត្ថកិច្ចក៏កំពុងតែធ្វើកោសល្យវិច្ឆ័យពិនិត្យរកមុខសញ្ញាដើម្បីចាប់ខ្លួនជនដៃដល់ម្នាក់នោះដែរ៕ តោះ! ទៅទស្សនារូបភាបខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី