សង្ស័យតែមួយគូទៀតទេ! យប់មិញ អ្នកចាប់បានផ្កាមង្គលរបស់ Mew គឺតារាស្រីរូបនេះ…

ជាការពិតណាស់ ក្រោយពីសេពគប់គ្នាអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុតតារាស្រី Mew Nittha ដែលជាប់រហ័សនាមជាតារាស្រីសុភាពប្រចាំស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូដណ្ដឹងរបស់ខ្លួន លោក Saint កាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ម្សិលមិញនេះហើយ។

ក្នុងពីធីរៀបមង្គលការដ៏អធឹកអធ័មនេះ ក៏មានការចូលរួមពីមិត្តរួមអាជីពជាច្រើនក្នុងស្ថានីយទូរទស្សន៍បុស្ដិលេខ ៣ ដូចជា Kimberly, Mark Prin, Yaya, Nadech, James Ma, Teaw, Margie, Mint, Matt, Sunny, Pope, Bella, Nycha, Toey, ALex និងផ្សេងៗ ជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ក៏មានឃើញវត្តមានរបស់សាច់ញាតិខាងប្រុស ស្រី យ៉ាងច្រើនកុះករមកចូលរួមធ្វើជាសាក្សី និងជូនពរជ័យដល់គូស្វាមីភរិយាថ្មីមួយគូនេះផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺនៅពេលដែលចុងកម្មវិធី កូនក្រមុំ កូនកំលោះត្រូវបោះផ្កាមង្គលរបស់ខ្លួនដើម្បីផ្ដល់សិទ្ធឲ្យអ្នកដែលចូលរួមចាប់ ដើម្បីជាកិច្ចបើកផ្លូវដល់គូក្រោយៗ ទៀតដើម្បីរៀបមង្គលការ ។ ក្នុងនោះផងដែរ អ្នកដែលចាប់បានផ្កាមង្គលនោះគឺតារាស្រីរូបស្រស់​ Kimberly ដែលជាហេតុធ្វើឲ្យអ្នកចូលរួមស្រែកហោរអបអរតែម្ដង។

រីឯខាងប្រុសដែលត្រូវជាគូស្នេហ៍របស់តារាស្រីរូបនេះ លោក Mark Prin ដែលមានវត្តមាននៅទីនោះផងដែរ ក៏ហាក់ដូចជាអៀន ហើយញញឹមយ៉ាងស្រស់តែម្ដង៕ យ៉ាងណាមិញ ចាំអ៊ុតមើលទាំងអស់គ្នា ថាតើមួយគូនេះអាចជាគូបន្ទាប់ដែលនឹងទទួលត្រៀមខ្លួនដឹកដៃគ្នាចូលសំពះក្រាបផ្ទឹមទទួលពរជ័យពីមេបានទាំងពីរដែរ រឺទេ?

អត្ថបទដោយ៖ ស្រីពេជ្រ