Move On បាននៅ ? ម្ចាស់បទ “ស្នេហ៍ដាក់ស៊ីរ៉ែន” បែកជាមួយសង្សារ ចុះលោក Joss Wayar ត្រូវជាអ្វីនឹងគ្នា ?

កញ្ញា Pearwah Nichaphat បានបែកជាមួយសង្សារហើយតែមានអ្នកសង្ស័យថាលោក Joss Wayar ជាជនទី៣ព្រោះឃើញរូបភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នា ។

កញ្ញា Pearwah បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានច្បាស់ហើយថាលោក Joss Wayar និងនាងគ្រាន់តែថតរឿងភាគជាមួយគ្នាទេ ណាមួយ Joss ស្គាល់សង្សារចាស់នាងស្រាប់ដូចនេះប្រាកដហើយដែលនាងនិងJoss មិនបានទាក់ទងគ្នានោះទេ ។

Pearwah បានបន្ថែមទៀតថានាងនិងសង្សារបែកគ្នាកាលពីចុងឆ្នាំ២០១៩ ចំណែករឿង Move On ទៅរកអ្នកថ្មីនាងមិនទាន់ដឹងទេព្រោះមួយរយៈនេះការងារនាងមានច្រើន ហើយរាល់ថ្ងៃដើរលេងតែជាមួយមិត្តភក្តិ។ ដូចនេះនាងមិនទាន់មានអ្នកថ្មីចូលមកនោះទេ តែបើឲត្រឡប់ទៅរកអ្នកចាស់ក៏មិនអាចទៅរួចដែរ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ sanook.com

Loading...