ផ្អើលទៀតហើយ! ម្ដាយបង្កើត ពេជ្រ សូលីកា ក្លាយជាឃាតករសម្លាប់គូស្នេហ៍ភេទដូចគ្នា!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីព្រឹកមិញនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីម្នាក់ ដែលត្រូវគេស្គាល់ច្បាស់ថាជាម្ដាយបង្កើតតារាចម្រៀង ពេជ្រ សូលីកា សង្ស័យជាប់ពាក់ព័ន្ធនិងរឿងឃាតកម្មសម្លាប់គូស្នេហ៍ខ្លួនដែលជាភេទដូចគ្នា។

ក្នុងនោះផងដែរ តាមប្រភពបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ  មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា បានបាត់ពីផ្ទះនៅថ្ងៃពី១១ ខែមករា ពេញមួយយប់សូម្បីតែខលហៅចូលក៏មិនលើក ជាេហតុធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភយ៉ាងខ្លាំង។

លុះដល់ថ្ងៃទី១២ខែមករា វេលាម៉ោង១រសៀលស្រាប់តែទទួលដំណឹងថា ជនរងគ្រោះបានស្លាប់ក្នុងផ្ទះបុរីមួយកន្លែង ដោយមិនដឹងមូលហេតុ ធ្វើឲ្យក្រុមគ្រួសារប្រញ៉ាប់ប្រញាល់ទៅដល់កន្លែងកើតហេតុភ្លាមៗ។ ក្រោយពេលទៅដល់កន្លែងកើតហេតុ ក៏ស្រាប់តែមាននារីម្នាក់ដែលជាសង្សារចេញបើកទ្វារឲ្យធម្មតា និងរៀបរាប់ហេតុការណ៍ថាជនរងគ្រោះបានស្លាប់ក្រោយពេលដែលពិសារបាយរួច។

តែដោយសារកើតចិត្តសង្ស័យ ក្រុមគ្រួសារក៏បានពិនិត្យសាកសពឃើញមានស្នាមនៅកនិងចង់ដៃចង់ជើង ហើយថែមទាំងបាត់ចិញ្ចៀន២វង់តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ទៀតនោះ ក៏បាននាំគ្នាហៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យដែលត្រូវសង្សារ ដើម្បីធ្វើការសាកសួរបន្ដ រីឯសពក៏ត្រូវក្រុមគ្រួសារបញ្ចូនទៅធ្វើបុណ្យនៅឯវត្តតាមប្រពៃណី៕

អត្ថបទដោយ៖ស៊ីវលី