មិននឹកស្មានសោះ! នៅថ្ងៃរៀបការ Mew មិត្តសម្លាញ់ Chalida និង Margie នាំគ្នាយំទៅវិញ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា នៅថ្ងៃរៀបមង្គលការរបស់តារាសម្ដែងថៃស្រី Mew Nittha គេបានឃើញវត្តមានតារាសម្ដែងថៃល្បីៗជាច្រើនទៅចូលរួម ពិសេសនោះគឺមិត្តសម្លាញ់របស់នាងតែម្ដង បាននាំគ្នាទៅអបអរសាទរនិងធ្វើឲ្យកម្មវិធីទាំងមូលពោលពេញដោយភាពសប្បាយរីករាយខ្លាំងមែនទែន។

តែយ៉ាងណាមិញ នៅក្នុងកម្មវិធីយ៉ាងពិសេសនោះផងដែរ គេបានឃើញតារាស្រីពីដួងដែលជាមិត្តសម្លាញ់ Mew គឺតារាស្រី Chalida និង Margie បាននាំគ្នាស្រក់ទឹកភ្នែក នៅពេលដែលបានទស្សនាកម្រវីដេអូរបស់ Mew និងស្វាមី បួករួមអារម្មណ៍រំភើបរបស់អ្នកទាំងពីរនៅពេលឃើញមិត្តសម្លាញ់របស់ខ្លួនរៀបការមានក្ដីសុខយ៉ាងដូច្នេះ។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនកាន់តែរំភើប ព្រោះមិននឹកស្មានថា តារាស្រី Chalida និង Margie រំភើបចិត្តនៅថ្ងៃមង្គលការមិត្តសម្លាញ់ខ្លួនរហូតដល់ហូរទឹកភ្នែកបែបនេះនោះទែ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី