រន្ធត់ណាស់! នេះជាចម្លើយសារភាព និងសកម្មភាពម្ដាយ ពេជ្រ សូលីកា សម្លាប់គូស្នេហ៍!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ​ អំពីករណីរឿងឃាតកម្មសម្លាប់ស្រ្តីម្នាក់ដែលស្រលាញ់ភេទដូចគ្នា ក្នុងនោះសមត្ថកិច្ចកំពុងតែសង្ស័យនិងបានឃាត់ខ្លួន ម្ដាយតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា ព្រោះជាប់ពាក់ព័ន្ធនិងរឿងឃាតកម្មមួយនេះផងដែរ។

យ៉ាងណាមិញមកទល់និងពេលនេះ ម្ដាយតារាចម្រៀងស្រីរូបនេះ បានសារភាពហើយ ខ្លួនគឺពិតជាឃាតករសម្លាប់គូស្នេហ៍ដែលស្រលាញ់ភេទដូចគ្នានេះពិតមែន គែដោយសារតែភ្លើងប្រច័ណ្ឌ ដោយក្នុងនោះស្រ្ដីដែលជាឃាតករ បានសារភាពថា នៅយប់ថ្ងៃទី១១ជនរងគ្រោះគឺជាអ្នកចងការប្រាក់ បានមកដល់ផ្ទះដោយមានសភាពស្រវឹង ភ្លាមៗនោះជនសង្ស័យ ក៏បានធ្វើការសួរនាំគ្នា ជាមួយនឹងរឿងចិញ្ចៀនពេជ្រ២វង់ ដែលបាត់មិនសូវឃើញពាក់ក៏កើតជាជម្លោះ ទាស់ពាក្យសម្តីគ្នារហូតដល់ប្រតាយប្រតប់គ្នាថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ ស្ដ្រីដែលជាឃាតករបានធ្វើការជិះពីលើជនរងគ្រោះ និងយកខ្នើយមកខ្ទប់មុខ ថែមទាំងយកខ្សែចងដៃ រហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុនោះតែម្ដង ពិតជាសង្វេគខ្លាំងណាស់។

យ៉ាងណាមិញពេលនេះមហាជនជាច្រើនក៏បាននាំគ្នាចូលរួមសោកស្ដាយចំពោះគ្រួសារនៃសព ហើយចំពោះស្រ្ដីដែលជាឃាតករត្រូវជាម្ដាយបង្កើតតារាចម្រៀង ពេជ្រ សូលីកា ក៏ត្រូវសមត្ថភាពឃុំខ្លួនដើម្បីធ្វើការដោះស្រាយបន្ដទៀត៕

ជនរងគ្រោះ

អត្ថបទដោយ៖ស៊ីវលី