បន្ទាប់ពីមានរឿងលើតារាស្រី ពេជ្រ សូលីកា ពេលនេះ នីកូ ដែលជាដៃគូចម្រៀងចេញមុខនិយាយហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​​ពេលនេះតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង ពេជ្រ សូលីកា កំពុងតែជួបទុក្ខ ក្រោយពេលដែលម្ដាយបង្កើតរបស់ខ្លួនបានក្លាយជាឃាតករសម្លាប់គូស្នេហ៍របស់ខ្លួនយ៉ាងសង្វេគ។

យ៉ាងណាមិញក្រោយពេលដែលជួបរឿងបែបនេះមក​ ដៃគូចម្រៀងជាច្រើនឆ្នាំរបស់នាងលោក នីកូ បានដាច់ចិត្តទម្លាយសាររៀបរាប់ពីខ្សែជីវិតពិតរបស់តារាស្រីរូបនេះ តាំងពីរអ្នកទាំងពីរមិនទាន់ចូលសិល្បៈមកម្ល៉េះ។

ក្នុងនោះផងដែរ​ លោក នីកូ បានរៀបរាប់ថា៖

«មកទល់ស្មើនេះខ្ញុំអារម្មណ៏មិននៅក្នុងខ្លួនទេ ព្រោះបព្ហារបស់គាត់ តាំងពីដើមមកទល់ពេលនេះអាចថាខ្ញុំស្គាល់គាត់ច្បាស់ ដឹងរឿងគ្រប់យ៉ាងតាំងពីមុនមកទល់ពេលនេះថាខ្សែរជីវិតក្មេងស្រីម្នាក់នេះជួបបព្ហាអីខ្លះ តស៊ូយ៉ាងណាខ្លះ (ខ្ញុំស្គាល់គាត់មុនពួកយើងចូលច្រៀងទាំងពីរនាក់ ព្រោះផ្ទះជាប់គ្នា) ទោះនៅជិតគ្នាទាស់ទែង អន់ចិត្តខឹងខ្លាំងយ៉ាងណា មានគ្រប់បែបយ៉ាង តែខ្ញុំមិនដែល ភ្លេចអាណិត ភ្លេចបារម្ភពីគាត់ទេ រឿងកើតឡើងរួចទៅហើយគ្រប់យ៉ាងមិនអាចបកក្រោយទេមានតែពាក្យថាស្តាយ ស្តាយក្រោយចំពោះរឿងទាំងអស់ដែលបានកើតឡើង តែខ្ញុំពិតជាអគុណការឆ្លើយតប ជារួម បង្ហាញថា ប្អូនរឹងមាំតស៊ូទៅមុខទៀត ជាម្តាយ ជាបងស្រីដ៏ល្អសំរាប់ប្អូន និងកូនក្នុងផ្ទៃ។ ជាថ្មីម្តងទៀតសូមចូលរួមសោកស្តាយគ្រួសារសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសាផងដែរ និងសូមវិញ្ញាណក្ខន្ធទៅកាន់សុគតិភព ដោយក្តីអនុគ្រោះពីខ្ញុំ»។

ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនកើតចិត្តអាណិតអាសូរដល់តារាស្រីរូបនេះ មិននឹកស្មានថានាងមានខ្សែជីវិតកំសត់បែបនេះតាំងពីក្មេងមកនោះទេ៕

អត្ថបទដោយ៖ស៊ីវលី