Cute ម្ល៉េះទេ! កូនស្រីពៅ ខេមរៈ សិរីមន្ត ទើបតែអាយុប៉ុន្មានឆ្នាំសោះ តុបតែងខ្លួន Cute សន្លប់!(មានរូបភាព)

ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ កំពូលតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាក្នុងការងារសិល្បៈឬក៏សុភមង្គលក្នុងគ្រួសាររបស់លោកនោះទេ។

ក្នុងនោះផងដែរ ប្រិយមិត្តគ្រប់រូបក៏ប្រហែលជាជ្រាបដែរថា សព្វថ្ងៃនេះលោក ខេមរៈ សិរីមន្ត មានកូនចំនួន៣នាក់ហើយ ហើយកូនរបស់លោកម្នាក់ៗក៏មានរូបសម្រស់ស្រស់ស្អាតមិនចាញ់ម្ដាយឪពុកប៉ុន្មានដែរ។

ក្នុងនោះអ្នកគាំទ្រកំពុងតែចាប់អារម្មណ៍កូនស្រីពៅទើបតែមានអាយុ១ឆ្នាំជាងរបស់លោក ពិតជាមានរូបសម្រស់ស្រស់ស្អាត និងការតុបតែងខ្លួន Cute Cute គួរឲ្យស្រលាញ់ខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី