ក្រោយពេលឃើញ Taew​ ​និង​ ​Mario​ បង្ហោះរូបរួមគ្នានិងតុបតែងបែបនេះអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា!(មានរូបភាព)

ជាការពិតណាស់បច្ចុប្បន្ននេះតារាសម្ដែងថៃស្រីកញ្ញា Taew​ ​Natapohn និង​លោក ​Mario​ ​Maurer កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយអ្នកទាំងពីរក៏ធ្លាប់សម្ដែងខ្សែភាពយន្តជាមួយគ្នាទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះអ្នកទាំងពីរបាន បានបង្ហាញវត្តមានជាមួយនិងគ្នាម្ដងទៀត ដោយក្នុងនោះគ្រប់គ្នាបានឃើញអ្នកទាំងពីរតុបតែងខ្លួនយ៉ាងប្លែក ដូចជាកំពុងតែថតខ្សែភាពយន្តអ្វីមួយអញ្ចឹង ហើយរូបភាពនោះពោលពេញដោយស្នាមញញឹមថែមទៀតផង។

ក្រោយពេលឃើញបែបនេះ អ្នកគាំទ្រជាច្រើនរបស់អ្នកទាំងពីរ ពិតជាមានអារម្មណ៍រំភើប និងអន្ទះសារចង់ដឹងថាតើពេលនេះអ្នកទាំងពីរកំពុងតែថតខ្សែភាពយន្តជាមួយនិងគ្នាមែនឬទេ បើពិតមែនគ្រប់គ្នានិងសប្បាយរីករាយខ្លាំងតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី