បងស្រីល្អ! ឱក សុគន្ធកញ្ញា បោះទុនជួយប្អូនស្រីរបស់ខ្លួនបើកជំនួញផ្ទាល់ខ្លួនមួយ!

កាលពីព្រឹកមិញនេះ កំពូលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា បានអញ្ជើញតារាៗជាច្រើនដួង ទៅចូលរួមកម្មវិធីសម្ពាធហាងតែរបស់ប្អូនស្រីសំណព្វចិត្តរបស់ខ្លួន ដែលហាងតែនោះមានឈ្មោះថា ​AN​ ​CHA 2004​ ស្ថិតនៅបណ្ដាយ ​ផ្លូវ​ ​២០០៤​។

ក្នុងនោះផងដែរ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហើបថា ថ្វីត្បិតតែហាងតែនោះមិនមែនជារបស់អ្នកនាងក៏ពិតមែន តែក្នុងនោះអ្នកនាងក៏បានជួយជាថវិការខ្លះ ក្នុងការបើកហាងថ្មីមួយនេះដែរ ហើយអ្នកនាងក៏បង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពេលឃើញប្អូនស្រីរបស់ខ្លួនមានមុខរបរផ្ទាល់ខ្លួនដ៏ល្អមួយផងដែរ។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបញ្ចេញមតិសរសើរដ៏ទឹកចិត្តអ្នកនាង ឱក សុគន្ធកញ្ញា ដែលបានជួយជ្រុមជ្រែងប្អូនឲ្យមានមុខរបរផ្ទាល់ដ៏ធំមួយ ពិតជាបងស្រីដ៏ល្អមែន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី