ស្រឡាញ់គ្នាអត់មានថ្ងៃ Anniversay បានអត់ ? លោក Toy Pathompong និងកញ្ញា Mook Worranit បានទាក់ទងគ្នារយៈពេល១ឆ្នាំហើយតែអស់ច្បាស់ថាថ្ងៃណាជាថ្ងៃ Anniversary

លោក Toy Pathompong និងកញ្ញា Mook Worranit បានទាក់ទងគ្នារយៈពេល១ឆ្នាំ ហើយទើបតែឆ្លង Anniversary រយៈពេលមួយឆ្នាំមុននេះមិនយូរប៉ុន្មាន។

លោក Toy មិនចាំទេថាលោកចាប់ផ្តើមទាក់ទង Mook នៅថ្ងៃទីប៉ុន្មានព្រោះលោកមិនចូលចិត្តកំណត់ថ្ងៃខែមួយច្បាស់លាស់ខ្លាចបើមានរឿងកើតឡើងចំថ្ងៃនោះអាចនាំឲមានប្រភ្នូលមិនល្អ។

ដូចនេះលោកដឹងត្រឹមថាពួកគេចាប់ផ្តើមទាក់ទងគ្នាក្នុងកំឡុងពេលប្រហាក់ប្រហែលតែប៉ុណ្ណោះ គឺពាក់កណ្តាលខែមករានេះឯង។ គួរបញ្ជាក់ផងដែរថា Toy ទើបតែទៅដើរទៅដើរលេងឆ្លងឆ្នាំជាមួយក្រុមគ្រួសាររបស់ Mook ហើយគ្រួសារMookបានសរសើរ​ Toyទៀតផងថាជាមនុស្សមានទឹកចិត្តល្អចេះមើលថែទាំគ្រួសារ។ មើលទៅខាងក្រុមគ្រួសារ Mook បើកផ្លូវឲអនាគតកូនប្រសារហើយ។

អត្ថបទដោយ ៖ Sunstar