ផ្អែមល្ហែមណាស់! ក្រោយភ្ជាប់ពាក្យរួច Sririta និងគូដណ្ដឹងនាំគ្នាទៅលេងកោះយ៉ាងរ៉ូមែនទិច!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីដើមខែមករាកន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Sririta បានរៀបចំកម្មវិធីភ្ជាប់ពាក្យរបស់ខ្លួន ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមខ្លាំងណាស់។

យ៉ាងណាមិញក្រោយពេលភ្ជាប់ពាក្យរួច មហាជនជាច្រើនសង្កេតឃើញ ទំនាក់ទំនងស្នេហារវាងតារាស្រីរូបនេះ និងគូដណ្ដឹងកាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ ជាេហតុធ្វើឲ្យគ្រប់គ្នាកើតចិត្តច្រណែនទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គ្រប់គ្នាបានឃើញវត្តមាន Sririta និងគូដណ្ដឹង បានដឹកដៃគ្នាទៅកម្សាន្តនៅឯតំបន់ឆ្នេរមួយកន្លែង មើលទៅពិតជាមានទេសភាពស្រស់ស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះ នាងថែមទាំងថតរូបយ៉ាងផ្អែមល្ហែមជាមួយនិងគូដណ្ដឹង មើលទៅពិតជារ៉ូមែនទិចខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី