Mario បង្ហើបពីបទពិសោធអ្នកគាំទ្របានធ្វើទង្វើអាក្រប់បែបនេះមកលើរូបលោក!

បច្ចុប្បន្ននេះឲ្យតែអ្នកនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ តារាប្រុសរូបសង្ហាលោក Mario Maurer ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មិនថាក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេ។

យ៉ាងណាមិញថ្វីត្បិតតារាប្រុសរូបនេះ សំបូរអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ តែអ្នកទាំងពីរទាំងអស់នោះ ក៏មានមួយចំនួនមានចិត្តគំនិងមិនល្អចំពោះរូបលោកផងដែរ។

ជាក់ស្ដែងថ្មីៗនេះ លោកបានបង្ហើបពីបទពិសោធន៍នៃអ្នកគាំទ្រមិនល្អ បានធ្វើទង្វើមិនសមរម្យទៅលើរូបលោក ដោយបាននាំគ្នាយកដៃមកច្របាច់គូទលោក ធ្វើឲ្យលោកមានអារម្មណ៍ចម្លែងខ្លាំងណាស់ រហូតមានអ្នកខ្លះត្រូវក្រុមការងារនាំចេញជាច្រើនទៀតផង៕

អត្ថបទដោយ៖ស៊ីវលី