ធ្វើការរកលុយបង់ថ្លៃសាលាខ្លួនឯង៤ឆ្នាំ! Marina Balenciaga ប្អូនស្រីរបស់ Margie Rasri នឹងទទួលបានកាដូអ្វីពីម៉ាក់នៅថ្ងៃទទួលបរិញ្ញាប័ត្រ ?

រយៈ៤ឆ្នាំកន្លងមកនេះកញ្ញា Marina Balenciaga បានខំធ្វើការរកលុយមកបង់ថ្លៃសាលាដោយខ្លួនឯងរហូតបានទទួលបរិញ្ញាប័ត្រផ្នែក Marketing ។ ដោយត្រេកអរនឹងភាពជោគជ័យជាមួយការខិតខំប្រឹងប្រែងរបស់កូន ម៉ាក់របស់នាងបានឲកាដូដ៏ធំសម្បើមមួយទៅនាង !

កាដូដែលម៉ាក់កញ្ញាMarinaនឹងឲគឺលុយដែលនាងបានបង់សាលារយៈ៤ឆ្នាំ ហើយតាមប្រភពសារព័ត៌មានថៃលុយនោះយ៉ាងហោចណាស់ក៏៧ខ្ទង់ដែរ (គិតជាលុយបាត) ។ ចំណែករឿងរៀនតវិញ Marina ថានាងចង់ធ្វើការសិនព្រោះកាលពីមុនរៀនផងធ្វើការផងតែពេលនេះនាងចង់យកចិត្តទុកដាក់លើរឿងការងារតែមួយមុខ ។

រឿងស្នេហាវិញនាងមិនទាន់គិតពីអនាគតថានឹងទៅយ៉ាងណាទេព្រោះមិនទាន់បាននិយាយជាមួយដៃគូនៅឡើយ ណាមួយក្រោយពីរៀនចប់ភ្លាមៗនាងចង់ធ្វើការសិន។ ពេលឃើញបងស្រីនិងក្រុមគ្រួសារមានសេចក្តីសុខ គ្រាន់តែនាងបានជួយថែទាំក្មួយៗនាងក៏សប្បាយចិត្តដែរ ។

អត្ថបទដោយ ៖ Sunstar