ស៊ូៗ !!! God Itthipat ការងារចូលច្រើនហើយចាំបាច់ត្រូវនៅមើលថែអ្នកមានគុណដែលមានជម្ងឺ

លោកឪពុករបស់ God Itthipat បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ជាង៦ខែហើយ តែត្រូវមានអ្នកមើលថែយ៉ាងដិតដល់ដែលភាគច្រើនមានអ្នកម្តាយនិងគិលានុបដ្ឋាយិកាមួយរូបនៅមើលថែនៅផ្ទះជាប្រចាំ ។ ពេលដែលគិលានុបដ្ឋាយិការវល់ Godត្រូវទៅជួយមើលថែជំនួយព្រោះអ្នកម៉ាក់តែម្នាក់មិនអាចទប់ទល់បានទេ ។

ចំណែករឿងការងារវិញ លោកបាននិយាយថាមិនថាសាច់រឿងដែលទទួលបានជារឿងបែបណានោះទេ ក៏លោកនឹងពេញចិត្តសម្តែងគ្រប់តួអង្គ។ លោកគិតថាតួអង្គដែលលោកទទួលសម្តែងនឹងប្រែប្រួលទៅតាមពេលវេលាដូចគ្នា បើប្រិយមិត្តស្រឡាញ់លោកក្នុងតួអង្គបែបណា លោកនឹងប្រែប្រួលទៅតាមនោះព្រោះចំណងចំណូលចិត្តមនុស្សតែងតែប្រែប្រួល តែយ៉ាងណាមិញឲតែមានឱកាសលោកនឹងទទួលយក។

អត្ថបទដោយ ៖ Sunstar