អីយ៉ាស់ហេតុតែសង្ហារពេក!​ Mik Thongraya គ្រាន់តែធ្វើរឿងមួយបន្តិចសោះ! Aum អៀនលែងហ៊ានមើលតែម្តង

ក្រោយពីមានឱកាសសម្តែងខ្សែភាពយន្តភាគជាមួយគ្នា កញ្ញាAum Patcharapaបានរៀបរាប់ពីបរិយាកាសការថតរឿងជាមួយលោក Mik Thongraya ។ ក្រុមការងារតែងលាន់មាត់ថាបុរសសង្ហារម្នាក់នេះសាច់ស ពេលថតដល់ឈុតដែលលោកត្រូវដោះអាវម្តងៗកញ្ញា Aum Patcharapa មិនហ៊ានមើលលោកទេ។

Aumបានសរសើរលោក Mik ដែលតែងទិញអាហារសម្រនទៅឲក្រុមការងារជាប្រចាំ ហើយទោះជា Mik អាយុមិនច្រើនតែលោកពិតមានសមត្ថភាព​ សម្តែងចូលតួរហូតធ្វើឲAumមានអារម្មណ៍ថានាងក្លាយជានារីវ័យ២៧ឆ្នាំដែរ។

Aum បានរៀបរាប់ទៀតថាដោយនាងគេងមិនបានគ្រប់គ្រាន់ ថ្ងៃខ្លះគេងម៉ោង១ងើបម៉ោង៥-៦ បូករួមនឹងអាកាសធាតុក្តៅពេក ទើបតែថតថ្ងៃទី៣សោះនាងក៏ឈឺរហូតដល់ថ្នាក់ត្រូវទៅពិនិត្យនៅមន្ទីរពេទ្យ។

អត្ថបទដោយ ៖ Sunstar