អីយ៉ា! ស្ងាត់ៗ Golf Pichaya បង្ហាញមុខសង្សារខ្លួនសម្រស់ស្រស់ស្អាតខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ថ្វីត្បិតតែកន្លងមក​ តារាចម្រៀងនិងជាតារាសម្ដែងលោក Golf Pichaya មិនដែលបង្ហោះរូបភាពជាមួយគូស្នេហ៍ក៏ពិតមែន តែលោកក៏ធ្លាប់សារភាពថាបេះដូងលោកមិននៅទំនេរនោះទេ ពោលគឺលោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងនារីម្នាក់ក្រៅរង្វង់សិល្បៈ។

ក្នុងនោះផងដែរ ក្រោយពេលអ្នកគាំទ្របានដឹងដំណឹងនេះភ្លាម គ្រប់គ្នាក៏បាននាំគ្នាសំណូមពរឲ្យតារាប្រុសរូបនេះ ប​ង្ហោះរូបជាមួយនិងគូស្នេហ៍ ព្រោះពួកគេពិតជាចង់ស្គាល់និងចង់ឃើញរូបសម្រស់របស់នាងខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះលោក បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានធ្វើការបង្ហោះរូបភាពជាមួយនិងគូស្នេហ៍លើកដំបូង ថ្វីត្បិតតែលោកមិនបានសរសេរអ្វីក៏ដោយ តែគ្រប់គ្នាឃើញលោកពិតជាសប្បាយរីករាយខ្លាំងណាស់ពេលនេះក្បែរនាង ហើយរីឯសម្រស់សង្សារលោកក៏ស្រស់ស្អាតខ្លាំងគួរឲ្យសរសើរផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 

អត្ថបទដោយ៖ស៊ីវលី