កាន់តែល្បីហើយ! បទ «ឡានសារ៉ែន» របស់ តន់ ច័ន្ទសីម៉ា ធ្វើឲ្យស្រុកថៃយកទៅរាំព្រាត!(មានវីដេអូ)

ចាប់តាំងពីបទ «ឡានស៊ឺរ៉ែន» របស់តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា ចេញមក ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាពិសេសនោះគឺក្នុងបណ្ដាញសង្គម Tik Tok តែងតែឃើញបទចម្រៀងនេះផ្ទុះឡើងជាច្រើនវីដេអូ។

មិនត្រឹមតែប៉ុនណោះ អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល និងកោតសរសើរ គឺបទចម្រៀងមួយបទនេះ បានល្បីដ៏ស្រុកថៃ រហូតត្រូវក្រុមរាំល្បីឈ្មោះក្នុងប្រទេសថៃ The Inner Studio យកបទនេះទៅចាក់ និងរាំបញ្ចេញក្បាច់យករស់រវើកគួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរ និងរំភើបចិត្ត នៅពេលឃើញបទចម្រៀងរបស់កញ្ញា តន់ ច័ន្ទសីម៉ា មួយបទនេះល្បីល្បាញខ្លាំងដល់ប្រទេសជិតខាងបែបនេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី