ជួយដាក់ពិន្ទុផង! Aum និង សុីន យូប៊ីន ស្លៀករ៉ូបមួយដូចគ្នាបេះដាក់! អ្នកណាស្អាតជាង? (មានរូបភាព)

ជាការពិតណាស់ ទោះបីតារាល្បីៗគ្រប់រូបតែងតែមានស្ទាយ៍តុបតែងខ្លួនរៀងរាងខ្លួនក៏ពិតមែន តែចំពោះការជ្រើសរើសសម្លៀកបំពាក់ ទោះបីមិនចង់ឲ្យមានម៉ូតដូចគ្នា ក៏នៅតែគេចមិនផុតដែរ។

ជាក់ស្ដែងថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Aum Patchrapa និងតារាស្រីរូបស្រស់ក្នុងប្រទេសកម្ពុជាយើងកញ្ញា សុីន យូប៊ីន បានស្លៀករ៉ូបមួយដែលមានម៉ូតដូចគ្នាបេះបិទគ្មានខុសត្រង់ណានោះទេ ហើយអ្វីដែលពីសេសនោះគឺអ្នកទាំងពីរបានបង្អួតសម្រស់នៅឯឆ្នេរសមុទ្រដូចគ្នាទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាពិបាកសម្រេចចិត្តណាស់ថាតើនរណាស្អាតជាងនរណា ព្រោះថាអ្នកទាំងពីរមានសម្រស់ស្រស់ស្អាតរាងៗខ្លួន ស្របពេលស្លៀកឈុតដូចគ្នាទៀត មើលសឹងតែច្រឡំទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី