មិននឹកស្មានសោះ! រ៉ូបភរិយា Dome ស្លៀកក្នុងថ្ងៃរៀបការ ត្រូវគេទម្លាយពីការពិតថា……….!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីឆ្នាំមុនតារាសម្ដែងថៃ លោក Dome Pakorn Lum និង នាង Metal បានចាប់ដៃគ្នាចូលរោងការយ៉ាងអធិកអធម ក្នុងនោះគេសង្កេតឃើញអ្នកនាង Metal គ្រោងនៅឈុតរ៉ូបពណ៍សរដ៏ស្រស់ស្អាតនិងទាក់ទាញខ្លាំងផងដែរ។

ជាក់ស្ដែងស្រាប់តែថ្មីៗនេះលោក Jeap chayanit Pruetpirawit ដែលត្រូវបានគេស្គាល់ ថាជាអ្នករចនាម៉ូតរ៉ូបអាពាហ៍ពិពាហ៍ដ៏ល្បីក្នុងប្រទេសថៃ បានធ្វើការចែកចាយម៉ូតរ៉ូបនេះនៅក្នុងបណ្ដាញសង្គម និងបានរៀបរាប់យ៉ាងដូច្នេះថា៖

«ការងាររបស់យើង គឺការរចនារ៉ូបអាពាហ៍ពិពាហ៍ ដោយអ្នករចនាម៉ូតអាជីព ជួយគ្នាដេរនិងតុបតែងយ៉ាងម៉ត់ចត់ រាល់ក្រណាត់ទាំងអស់គឺត្រូវបាននាំចូលពីបរទេស ទៅតាមតម្រូវការរបស់អតិថិជន យើងនឹងយកចិត្តទុកដាក់ពីក្បាលរហូតដល់ចុងជើងសម្រាប់គូស្វាមីភរិយាគ្រប់រូប ព្រោះយើងយល់ច្បាស់ថា អាពាហ៍ពិពាហ៍ គឺជាពិធីសំខាន់បំផុតរបស់កូនក្រមុំនិងកូនកំលោះ តែម្តងគត់ក្នុងមួយជីវិត ដូចនេះអ្វីៗត្រូវចេញមកយ៉ាងល្អ ហើយធ្វើឱ្យគូស្វាមីភរិយាមានសុភមង្គលបំផុត។ មានតារាល្បីៗជាច្រើនដែលបានមកប្រើសេវាកម្មរបស់យើង ហើយក៏ត្រូវបាននិយាយតៗគ្នា រីករាលដាលយ៉ាងទូលំទូលាយ»។

ក្រោយពេលលឺបែបនេះ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្លឺភ្នែក និងបានដឹងថាមូលហេតុដែលរ៉ូបភរិយាលោក Dome ទាក់ទាញយ៉ាងនេះ ដោយសារតែបានការឆ្នៃម៉ូតពីអ្នកជំនាញល្បីឈ្មោះក្នុងប្រទេសថៃសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី