ថែទាំសុខភាពទាំងអស់គ្នាណា…PM2.5 ធ្វើឲតារាប្រុសម្នាក់នេះធ្លាក់ដល់ដំណាក់កាលក្អកចេញឈាម

តារាសម្តែងផលិតកម្ម GMM លោក Tay Tawan បានផុសពីអាការៈខ្លួនក្រោយពីទីក្រុងបាងកកជួបនឹងបញ្ហា PM2.5 ដែលឈានចូលដំណាក់កាលធ្ងន់ធ្ងរ។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០កន្លងទៅលោកបានផុសពីអាការៈក្អកចេញឈាមដែលធ្វើឲហ្វេនៗបារម្មណ៍យ៉ាងខ្លាំង។

មួយរយៈចុងក្រោយនេះបញ្ហា PM2.5បានប៉ះពាល់ដល់ប្រជាជនដែលរស់នៅក្នុងទីក្រុងបាងកក អ្នកខ្លះក្រហមភ្នែកខ្លះទៀតឈានដល់ដំណាក់កាលក្អកឈាមដូចលោកTayក៏មានដែរ ព្រោះកម្រិតបរិយាកាសនៅទីនោះបានឈានចូល 174 AQI ដែលជាកម្រិតគ្រោះថ្នាក់ដល់មនុស្សភាគច្រើន (ពិសេសស្រ្តីមានផ្ទៃពោះក្មេងៗនិងមនុស្សចាស់)។ ចំពោះអាការៈដូចលោក Tay ប្រាកដជាចូលក្នុង “Sensitive Group” ដែលងាយនឹងប៉ះពាល់ខ្លាំងបំផុតបើមិនមានការការពារត្រឹមត្រូវ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ women.kapook.com