ប៉ុន្មានសន្លឹកនេះ ពី YangYang ទើបដឹងថាស្ដាយសក់ថ្មីរបស់តារាប្រុសរូបនេះមើលទៅសង្ហារខ្លាំង

ជាតារាប្រុសលំដាប់កំពូល និងលេចធ្លោមួយរូបនៅក្នុងប្រទេសចិន YangYang តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជុំវិញខ្លួន ជាពិសេសបើលេងខ្លួនមិនប្រយ័ត្នក៏ប្រហែលជាអាចទទួលរងការរិះគន់ផងដែរ។

មែនទែនទៅ កាលពីមុនគេសង្កេតឃើញថា តារាប្រុសវ័យ ២៨ ឆ្នាំ រូបនេះ និយមតែលេងម៉ូតសក់របៀបយុវវ័យ មើលទៅសង្ហារដូចទេវបុត្រ ក៏ប៉ុន្ដែមួយរយៈចុងក្រោយនេះតារាប្រុសរូបសង្ហារនេះបែរជាផ្លាស់ប្ដូរម៉ូតសក់របស់ខ្លួនមើលទៅដូចជាទាហាន ដែលកាត់ខ្លី និងឈូសស្ទើរតែគ្មានសក់តែម្ដង។

យ៉ាងណាមិញ កាលផ្លាស់ប្ដូរ ១៨០ ដឹក្រេនេះមិនបានធ្វើឲ្យរូបសម្រស់ដ៏ស្រស់សង្ហាររបស់លោកធ្លាក់ចុះទេ មានតែមើលទៅកាន់តែសង្ហារ និងប្លែកទាក់ភ្នែកខ្លាំងទៀតផង៕

តោះទៅមើលរូបភាពបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ