មិនសរសើរមិនបាន! គ្រាន់ទៅមើលការបង្ហាញម៉ូតនៅក្រៅប្រទេសសោះ Chompoo លេងខ្លួនកប់ស៊េរី!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយ អំពីតារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង​ Chompoo Araya ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈម៉ូតសម្លៀកបំពាក់ទៅចូលរួមកម្មវិធីរបស់អ្នកនាងផ្ទាល់នេះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកនាងបានដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមកម្មវិធីបង្ហាញម៉ូត L’Officiel Fashion Destination Paris 2020 នៅឯ InterContinental Paris Le Grand ក្នុងទីក្រុងប៉ារីស។

ក្នុងនោះផងដែល អ្នកនាងបានទៅមើលការបង្ហាញម៉ូតរបស់ម៉ាក Chanel ដែលជាការបង្ហោះក្នុងបណ្ដាញសង្គមរបស់អ្នកនាង ជាមួយនិងការតុបតែងខ្លួនយ៉ាងឡូយ ដោយពាក់អាវពណ៌ខ្មៅនៅពីលើរ៉ូបវែង ដែលអមជាមួយនឹងផ្កា រួមទាំងពាក់ស្បែកជើងកវែងយ៉ាងឡូយកប់ថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដល់តារាស្រីរូបនេះ មិនថាទៅទីណាកន្លែងណានោះទេ តែងតែធ្វើឲ្យមហាជនគ្រប់គ្នាចាប់អារម្មណ៍រហូត៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី