កុំឲ្យគេថាទៅម្នាក់ឯង ពេលនេះ Taew បង្ហោះរូបសង្សារ James ក្នុងដំណើរកំសាន្តជាមួយគ្នា!(មានរូបភាព)

កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បី Taew Natapohn និង Ton ach រួមទាំងមានមិត្តភក្តិដូចជា Toey Jarinporn Alek Theeradetch និង James Jirayu មានដំណើរកំសាន្តនៅប្រទេសជប៉ុនមួយជាមួយនិងគ្នា មើលពិតជាសប្បាយរីករាយខ្លាំងណាស់។

ក្នុងនោះផងដែរ តាមរយៈដំណើរកំសាន្តលើកនេះ គេសង្កេតឃើញម្នាក់ៗសុទ្ធតែមានគូទាំងអស់ លើកលែងតែលោក James Jirayu មិនបង្ហាញមុខគូស្នេហ៍ក្នុងដំណើរកំសាន្តទាល់តែសោះ ធ្វើឲ្យហ្វេនៗជាច្រើនចង់ដឹងខ្លាំងណាស់ ថាតើលោក James Jirayu ទៅកំសាន្តតែម្នាក់ឯងឬក៏យ៉ាងណា។

ទន្ទឹមនឹងនេះ ស្រាប់តែតារាសម្ដែងស្រីដ៏ស្រស់ស្អាត Taew Natapohn បង្ហោះរូបភាពនារីដ៏ស្រស់ស្អាតម្នាក់នៅក្នុង Story Instagram នាងដែលនារីម្នាក់នោះត្រូវបានគេស្គាល់ថាជាគូស្នេហ៍លោក James Jirayu ផងដែរ។

ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្ត និងដឹងការពិតថាដំណើរកំសាន្តលើកនេះ លោក James Jirayu ក៏នាំគូស្នេហ៍របស់ខ្លួនទៅដែរ គ្រាន់តែលោកមិនចង់បើកចំហរតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី