អីយ៉ា! មកខ្មែរលើកនេះ Margie នាំស្វាមីនិងកូនៗទៅលេងកោះរ៉ុងយ៉ាងសប្បាយរីករាយ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង Margie និងក្រុមគ្រួសារកំពុងតែមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជាយើង ដែលវត្តមានលើកនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះរំភើបចិត្តខ្លាំងណាស់។

ក្នុងនោះផងដែរ ការមកកាន់ទឹកដីប្រទេសកម្ពុជាលើកនេះ គ្រប់គ្នាក៏បានដឹងថា តារាស្រីរូបនេះនិងក្រុមគ្រួសារបានមកដើរលេងកំសាន្ត ហើយវាក៏ជាលើកទី១ដែររបស់តារាស្រីរូបនេះ ក្នុងការមកកាន់ប្រទេសកម្ពុជាយើង។

ទន្ទឹមនឹងនេះផងដែរ ក្រោយពេលមកដល់ប្រទេសកម្ពុជា គ្រប់គ្នាក៏បានឃើញ Margie និងក្រុមគ្រួសារបាននាំគ្នាទៅកំសាន្តនៅលើកោះរ៉ុង ដែលជាទឹកដីពោលពេញដោយទេសភាពទឹកសមុទ្រពណ៍ខៀវស្រងាត់ ជាមួយគ្នានោះផងដែរ Margie ក៏បានថតរូបភាពជាមួយនិងគ្រួសារ មើលទៅពិតជាមានក្ដីសុខខ្លាំងណាស់៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី