អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ

អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៅទីក្រុង​ហុង​​កុង​បាន​លើក​ឡើងថា​វីរុសកូរ៉ូណាថ្មីអាច​ឆ្លង​ទៅ​មនុស្ស​ ២/៣ នៃ​ប្រជាជន​លើ​ពិភព​លោក បើ​សិនជា​គ្មាន​វិធានការការពារ​ត្រឹម​ត្រូវ​ បើ​ទោះ​បីជា​អត្រាសា្លប់​ដោយវីរុសកូរ៉ូណាថ្មីនេះមាន​ប្រហែល​១ភាគរយ​ក៏ដោយ។​

លោក Gabriel Leung ­ជាសាស្រ្តាចារ្យ​ផ្នែកជំងឺឆ្លង និងជា​ប្រធានផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យហុងកុង បាន​ប្រាប់​កាសែត​អង់គ្លេស The Guadian កាលពី​ម្សិ​ល​មិញថា​​ការសិក្សា​លម្អិត​ពី​វីរុសកូរ៉ូណា​ថ្មីនេះគឺជា​រៀង​សំខាន់​។ លោក​បន្តថា​មនុស្ស​លើពិភព​លោក​ប្រ​ហែល​៦០​ភាគរយ​អាច​នឹងឆ្លងវីរុសនេះ ប្រសិន​បើ​គ្មានការ​ត្រួតពិនិត្យ និង​ការពារបាន​ត្រឹម​ត្រូវ។​

លោក​ពន្យល់ថា​ អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​ម្នាក់​អាច​ចម្លងទៅ​កាន់​មនុស្ស​២,៥​នាក់ ដែល​ការណ៍នេះ លោក​ថា​វីរុសកូរ៉ូណាថ្មី​អាចម្លង​ទៅ​កាន់​មនុស្ស​បាន​ចន្លោះពី​៦០​ទៅ​៨០​ភាគរយក្នុងពិភព​លោក​។​​

លោក Gabriel Leung នឹ​ងត្រូវ​ចូល​រួម​កិច្ច​ប្រ​ជុំរបស់អង្គការ​សុខភាព​ពិភព​លោកនៅទីក្រុង​ហ្សឺណែវ អំពីវីរុស​កូរ៉ូណាថ្មីនេះ ដោយ​មាន​អ្នកជំនាញ​ប្រហែល​៤០០​នាក់ចូល​​រួម ហើយ​លោថា​លោក​នឹង​លើក​ឡើងពី​រឿង​នេះ​ផង​​ដែរ។

គិត​មក​ដល់ពេល​នេះចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូណាថ្មីឡើង​ដល់ជាង​១ ០០០​នាក់ និង​អ្នក​ឆ្លវីរុស​នេះ​វិញ​ឡើង​ដល់ជាង​៤៤ ០០០​នាក់​៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ