មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី

មន្ត្រីចិននិយាយថា​ក្រូពេទ្យចំនួន​ប្រាំមួយ​នាក់​បាន​ស្លាប់​ដោយសារវីរុកូរ៉ូណាថ្មី​ឬឈ្មោះថ្មីហៅថា​ COVID-19 ខណៈ​បុគ្គលិក​សុខាភិបាល​ជាង​១ ៧០០នាក់​ផ្សេងទៀតបាន​ឆ្លងវីរុសនេះ ដោយថា​មកពីមានការខ្វះខាត​សម្ភារៈ​ការពារខ្លួន​ត្រឹម​ត្រូវ។

អនុរដ្ឋមន្ត្រី​ក្រ​សួងសុខាភិបាល​ចិន​បាន​និយាយ​នៅ​គណៈកម្មការសុខភាព​ជាតិ​នៅ​ថ្ងៃទី១៤ កុម្ភៈ នេះថា​គិត​ត្រឹម​ថ្ងៃ​អង្គារ​ក្នុង​សប្ដាហ៍នេះ បុគ្គលិកសុខាភិបាលចំនួន​១ ៧១៦​នាក់​បាន​ឆ្លង​វីរុសកូរ៉ូណាថ្មី និងប្រាំមួយ​នាក់​បាន​ស្លាប់​។

លោក​បន្ត​ថា​ភាគច្រើន​នៃគ្រូពេទ្យ​ដែល​ឆ្លង​វីរុសនេះគឺនៅខេត្តហ៊ួប៉ី ក្នុង​នោះ​ទីក្រុងអ៊ូហាន មានចំនួន​១ ១០២​នាក់ និង​មាន​៤០០​នាក់​ផ្សេងទៀត​ឆ្លង​នៅ​តំបន់​ផ្សេង​ក្នុង​ខេត្ត​ហ៊ួប៉ី។

ហានិភ័យចំពោះ​ក្រុមគ្រូពេទ្យ​គឺត្រូវ​បាន​គេផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​កាលពីថ្ងៃទី​៧ ខែកុម្ភៈ បន្ទាប់ពីការស្លាប់​របស់​លោក​វេជ្ជបណ្ឌិត Li Wenliang ដោយ​វីរុសកូរ៉ូណាថ្មី​ ដែលជា​វេជ្ជបណ្ឌិតចេញមុខផ្សព្វផ្សាយ​ព័ត៌មាន​ពីវីរុសនេះទៅសាធារណជន​ តែពេលនោះត្រូវអាជ្ញាធររាំងខ្ទប់។

គួរ​បញ្ជាក់ថា​គិត​​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លងវីរុសកូរ៉ូណាថ្មីមានចំនួនជាង​៦៥ ០០០​ករណី និង​ស្លាប់ជាង១ ៤០០​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ