ក្រុមហ៊ុន​ Theara Leang Co.,LTD ចែកប្រាក់រង្វាន់ សរុប២០ម៉ឺនដុល្លារ​ដល់សមាជិកខ្លួន!

(ភ្នំពេញ​)៖​ ក្រុមហ៊ុន​ Theara Leang Co.,LTD​ ក្រោយពីបានរៀបចំកម្មវិធី​ ប្រគល់ពានរង្វាន់ស្ត្រីឆ្នេីមប្រចាំឆ្នាំ២០១៩​ មិនទាន់បានប៉ុន្មានផង​ នៅថ្ងៃទី​ 19 ខែកុម្ភៈ​ ឆ្នាំ២០២០​ នេះ​ បានរៀបចំកម្មវិធីមួយទៀតហេីយ​ ដោយជួបជុំសមាជិករបស់ក្រុមហ៊ុន​ ដែលសុទ្ធសឹងតែជា​ Super VIP & VIP2 ចែកថវិកា​ជាប្រាក់រង្វាន់ សរុប២០ម៉ឺនដុល្លារ​ និងរង្វាន់ផ្សេងៗជាច្រេីនទៀត។

នៅក្នុងកម្មវិធីជួបជុំសមាជិកក្រុមហ៊ុន​ ចែកថវិការង្វាន់ប្រចាំឆ្នាំ២០១៩នេះ​ មានការចូលរួមពី​ លោក​ ឌី​ ជោត​ អគ្គនាយក​ក្រុមហ៊ុន​,​ លោកស្រី​ អគ្គនាយិកា​ លាង​ ធារ៉ា​ និងវត្តមានភ្ញៀវកិត្តិយសជាច្រេីនទៀតផងដែរ។

លោកស្រី​ លាង​ ធារ៉ា​ អគ្គនាយិកា​ក្រុមហ៊ុន​ Theara Leang Co.,LTD​ បានប្រាប់ឲ្យដឹងថា​ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាលសមាជិក​ ជាពិសេសស្ត្រីដែលគាត់ធ្លាប់បរាជ័យ​ គឺក្រុមហ៊ុនតែងលេីកទឹកចិត្ត​ ផ្តល់ឱកាសឲ្យពួកគាត់​ ហេីយលោកស្រីតែងតែនៅជិត​ ដេីម្បីជម្រុញឲ្យពួកគាត់ជោគជ័យដូចថ្ងៃនេះ។ តួយ៉ាងកាលពីថ្ងៃទី​ ៩​ ខែកុម្ភៈ​  ក្រុមហ៊ុនទេីបតែរៀបចំកម្មវិធី​ ជួបជុំតំណាង១៥០០នាក់​ និងចែកពានស្ត្រីឆ្នេីមប្រចាំឆ្នាំ២០១៩​ ហេីយពេលនេះ​ ក្រុមហ៊ុន​បានរៀបចំកម្មវិធីចែកថវិកា២០ម៉ឺនដុល្លារទៀត។

លោកស្រីបន្តថា​ ការចែកថវិការង្វាន់នេះ​ គឺចែកជូនតំណាងចែកចាយជាសមាជិក​ Super VIP &VIP2 ជំនាន់ទី១​ ប្រចាំឆ្នាំ២០១៩​ ចំនួន៦៥នាក់​ ដោយថវិកានេះគឺបានមកពីប្រាក់ពិន្ទុសន្សំ​ ប្រចាំឆ្នាំរបស់ពួកគាត់​ តាមការសន្យារបស់ក្រុមហ៊ុន​ ហេីយនៅក្នុងនោះផងដែលក៏មានសមាជិក២០រូបផ្សេងទៀត​ បានប្រាក់រង្វាន់​ កន្លះអាវឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់​ មានផ្លាទីនសុទ្ធ​ និងផ្លាទីនដាំពេជ្រផងដែរ៕