ស្រ្តីជោគជ័យជាងមួយពាន់នាក់ ជួបជុំគ្នា ក្នុងកម្មវិធីរបស់ អ្នកស្រី ទ្រី ដាណា ម្ចាស់ផលិតផល NNP!

ភ្នំពេញ ៖ ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី បានរៀបចំ ពិធីជប់លៀង និង ជួបជុំតំណាង ចែកចាយឆ្នើមប្រចាំក្រុមហ៊ុន ទូទាំង២៥រាជធានី/ខេត្ត ប្រចាំឆ្នាំ២០២០ ដោយមានការចែករំលែកនូវបទពិសោធន៍ និងគន្លឹះល្អដល់អ្នកចូលរួម នារសៀលថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០។

អ្នកស្រី ទ្រី ដាណា ថ្លែងបញ្ជាក់ពីគោលបំណងនៃការរៀបចំកម្មវិធីជួបជុំនេះថា គឺធ្វើឡើងដើម្បី បង្កើនភាពស្និទ្ធស្នាលនិងផ្តល់ ជូននូវយុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ដល់តំណាងចែកចាយឆ្នើមរបស់ខ្លួន ប្រមាណជាង១០០០នាក់ ក្នុងចំណោម៧ម៉ឺននាក់។ អ្នកស្រីបន្តថា ក្រុមហ៊ុនបង្កើតកម្មវិធីនេះឡើង គឺគោលបំណងមួយទៀត ដើម្បីផ្តល់ ជូននូវភាពសប្បាយរីករាយដល់ពួកគាត់ដែលមានការលំបាកពីការងារ។

អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី បានបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួយបណ្ដុះបណ្ដាល និង បង្វឹក ដល់ស្ត្រីខ្មែរជាច្រើនឲ្យចេះរកស៊ី លើមុខជំនួញ លក់ផលិតផល NNP រហូតទទួលបានជោគជ័យ សម្រាប់អាជីវកម្មរបស់ខ្លួន។ ដូច្នេះទើបយើងជ្រើសរើសយកថ្ងៃទី៨មីនា នេះ ធ្វើពិធីជប់លៀងជួបជុំសម្រាប់ពួកគាត់ប្រមាណ ជាង ១០០០ នាក់។

ជាមួយគ្នានេះ អ្នកស្រី ទ្រី ដាណា បានសង្កត់ធ្ងន់ដោយលើកទឹកចិត្តថា សព្វថ្ងៃនេះស្រី្ត យើង គឺមាន ភាពជោគជ័យ និង មា ន សមត្ថភាព ខ្លាំងពូកែ ខ្លាំងណាស់ ពោលគឺ ផ្ទុយ ពី ពាក្យចាស់ ពី ដើម តែង និយាយថា ស្ត្រី បង្វិល ចង្ក្រាន មិន ជុំ ឡើយ ។ ចំណែកឯ ស្ត្រី ឥឡូវ យើង អាច និយាយបានថា ស្ថិតនៅលើ ការប្រកួតប្រជែង លើ អាជីវកម្ម តែម្តង ព្រោះ ពួកគាត់ មាន ភាព វៃឆ្លាត និង ខ្លាំងពូកែ ក្លាហាន ណាស់។

អ្នកស្រីទ្រី ដាណា ក៏បានប្រកាសជំរុញលើកទឹកចិត្ត និង បើកឱកាសដល់ស្ត្រី ឬ អ្នកដែលចង់រកស៊ីជាមួយ ក្រុមហ៊ុន ដាណា ទ្រី តាមរយៈក្លាយជាតំណាងចែកចាយផលិតផល NNP ឬ ទិញលក់បន្តផងដែរ ខណៈបច្ចុប្បន្ន ក្រុមហ៊ុន មានតំណាងចែកចាយ និង សមាជិក៧ម៉ឺន នាក់ នៅទូទាំង ២៥ រាជធានី / ខេត្ត ប្រចាំកម្ពុជា។

ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី មិនត្រឹមតែដឹកនាំស្រ្តីកម្ពុជារ៉ាប់ម៉ឺននាក់អោយមានការងារធ្វើ និងមានមុខរបរយ៉ាងពិតប្រាកដ អោយមានប្រាក់ចំណូលរាល់ថ្ងៃ ក្រុមហ៊ុននិងតំណាងចែកចាយបន្ត នោះទេ ក្រុមហ៊ុនក៏បានលើកស្ទួយដល់សង្គមជាច្រើន ដោយការធ្វើអំពើសប្បុរសធម៌ ការជួយនិងផ្តល់ជាអំណោយ ដល់ កុមារ ចាស់ជរា ជនពិការ ជនក្រីក្រ សាលារៀន វត្តអារាម។ ហើយលោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ក៏បានថ្លែងផ្តាំផ្ញើដែរនូវពាក្យមួយឃ្លាដ៏មានអត្ថន័យថា ៖ “គ្មានអ្វីដែលខ្ញុំធ្វើមិនបាននោះទេ”។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនដាណាទ្រី(ខេមបូឌា) ត្រេឌីងខូអិលធីឌី ចាប់ផ្តើមកកើតឡើងនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ១២០ ភូមិផ្សារលិច ឃុំព្រែកព្នៅ សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ មាន លោកអគ្គនាយក ហ៊ីងបញ្ញារិទ្ធនិងលោកស្រីអគ្គនាយិកា ទ្រី ដាណា ជាម្ចាស់ក្រុមហ៊ុនផ្ទាល់ ដែលនាំចូលផ្តាច់នូវគ្រឿងសម្អាងសុទ្ធមកពីប្រទេសថៃម៉ាក អិនអិនភី (NNP Cambodia)។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ។ ផលិតផលម៉ាក អិនអិនភី (NNP Cambodia)មានការចុះបញ្ជីលេខប្រតិវេទន៍របស់ក្រសួងសុខាភិបាលដើម្បីបញ្ជាក់ពីគុណភាពនឹងស្តង់ដារផលិតផល ដែលមិនមានផលប៉ះពាល់ទៅដល់សុខភាពនៃអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានការ ផ្តល់ទំនុកចិត្ត យ៉ាងខ្ពស់បំផុត ទៅកាន់អតិថិជនចំពោះការប្រើប្រាស់ផលិតផល។ សព្វថ្ងៃនេះក្រុមហ៊ុនមានតំណាងចែកចាយទូទាំង២៥ខេត្ត/រាជធានីខេត្តប្រមាណ៧ម៉ឺននាក់ហើយ៕