មិនដឹងស្ដាយក្រោយយ៉ាងណាទេ! ក្រោយអ្នកគាំទ្រម្នាក់ធ្វើបែបនេះដាក់ YangYang (មានវីដេអូ)

បើទោះជាមានតារាសម្ដែងប្រុសលេចធ្លោច្រើនរាប់មិនអស់ក្នុងវិស័យសិល្បះចិន ក៏តួឯកប្រុសក្នុងរឿង “Love O2O” YangYang នៅតែមានប្រជាប្រិយខ្លាំងមិនធម្មតា និងនៅតែជាតារាប្រុសសំណព្វចិត្តរបស់ហ្វេនៗ ដែរ។

កាលពីថ្មីៗ កន្លងនេះ តារាសម្ដែងប្រុសរូបនេះ បានចូលរួមថតកម្មវិធី “Happy Camp” ដើម្បីជាការផ្សព្វផ្សាយនៅខ្សែភាពយន្ដថ្មីរបស់លោកជាមួយនឹងតារាសម្ដែងជើងចាស់ល្បីឈ្មោះ ឈិន ឡុង ។

ស្របពេលនោះដែរ ក៏មានវីដេអូមួយដែលនៅពីក្រោយឆាករបស់កម្មវិធីនេះ ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនចែកចាយក្នុងបណ្ដាញសង្គម ដោយសារតែ តារាសម្ដែងប្រុសរូបនេះ គួរឲ្យស្រលាញ់ពេក និងណាមួយហួសចិត្តចំពោះរឿងដែលបានកើតឡើង។

ក្នុងវីដេអូនោះ បានបង្ហាញឲ្យឃើញតារាសម្ដែងប្រុស YangYang ជិះក្នុងជណ្ដើរយន្ដតែមួយជាមួយបុគ្គលិកស្រីម្នាក់ដែលជាអ្នកគាំទ្ររបស់លោក រូបនាងបានឈរលេងទូរស័ព្ទ និងគិតតែពីចុច ស្ទីកគ័រ បេះដូង ទៅលើវីដេអូរបស់ YangYang ដែលនាងមិនបានចាប់អារម្មណ៍ថា អាយដល របស់ខ្លួនឈរពីក្រោយមើលនាងសោះ បន្ទាប់មកនាងក៏ដើរចេញទៅបាត់ដោយមិនងាកក្រោយ ដែលធ្វើឲ្យតារាសម្ដែងប្រុសរូបនេះ បង្ហាញនូវទឹកមុខអឹមអៀន និងគួរឲ្យស្រលាញ់ខ្លាំង។

មែនទែនទៅ វាពិតជារឿងស្ដាយក្រោយ និងខកខានឱកាសមួយសម្រាប់អ្នកគាំទ្រ នៅពេលដែល និមិត្តរូបខ្លួន នៅក្បែរទៅហើយតែបែរជាមិនចាប់អារម្មណ៍៕

តោះទៅមើលវីដេអូបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ