HOT NEWS! កម្ពុជារកឃើញអ្នកឆ្លង COVID-19 ១២នាក់បន្ថែមទៀត ធ្វើឲ្យតួលេខកើនដល់ ២៤នាក់

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ១២ នាក់​ បន្ថែម​ទៀត ធ្វើ​ឲ្យ​តួ​លេខ​អ្នក​ឆ្លង​កើន​ដល់ ​២៤នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មីនា​ ឆ្នាំ២០២០​នេះ ។

លទ្ធផល​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បង្ហាញថា វិជ្ជមាន COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតនេះ មាន៖

១. ខេត្តបន្ទាយមានជ័យ ២ករណី

– បុរសជនជាតិខ្មែរអ៊ីស្លាម ១នាក់ នៅក្រុងសេរីសោភ័ណ
– បុរសជនជាតិខ្មែរ ១នាក់ មកប្រទេសថៃ នៅក្រុងសេរីសោភ័ណ

២. ភ្នំពេញ ២ករណី

– បុរសខ្មែរអ៊ីស្លាម ២នាក់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

៣. ខេត្តកំពង់ឆ្នាំង ២ករណី

– បុរសខ្មែរអ៊ីស្លាម ២នាក់

៤. ខេត្ត​បាត់ដំបង ៤ករណី

– បុរសខ្មែរអ៊ីស្លាម ៤នាក់

៥. ខេត្តកំពត ១ករណី

– បុរសខ្មែរអ៊ីស្លាម

៦. ខេត្តត្បូងឃ្មុំ ១ករណី

– បុរសខ្មែរអ៊ីស្លាម

ក្រសួង​​សុខាភិបាល​​បាន​​បញ្ជាក់​ថា ក្នុង​​ចំណោម​​ជន​ជាតិ​​អ៊ីស្លាម​ទាំង ១១ នាក់​​ខាង​​លើ ជាអ្នក​​ក្នុង​ចំណោម​អ្នក​ដែល​​បាន​វិល​ត្រលប់​មក​ពី​ចូលរួម​ពិធី​បុណ្យ​សាសនា​នៅប្រទេស​ម៉ាឡេស៊ី សរុប​ចំនួន ៧៩នាក់។​

ក្រោយ​ផ្ទុះ​ការ​ឆ្លង COVID-19 លើ​ជន​ជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ​ជា​បន្ត​បន្ទាប់ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​បម្រាម​មិន​ឲ្យ​ជន​បរទេស​មក​ពី​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ចូល​មកកម្ពុជាក្នុង​រយៈពេល​៣០​ថ្ងៃ។ ឯ​ពលរដ្ឋ​កម្ពុជា បើ​មិន​មាន​ការ​ចាំ​បាច់ សូម​កុំ​ធ្វើ​ដំណើរ​ទៅ​កាន់​បណ្ដា​ប្រទេស​ទាំង​នោះ។

ចំណែក​ឯ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី ការ​ចាប់​ផ្ដើម​វិស្សមកាល​តូច និង​ការ​ឈប់​សម្រាក​មុន​កាល​កំណត់ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស ពី​ថ្ងៃ​នេះ រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។

គិតមក​ដល់​ពេលនេះ អត្រា​អ្នក​ឆ្លង​ទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ